khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខណ្ឌកំបូល និងមន្រ្តីពាក់ព័ន្ធ ស្ថិតនៅសាលាខណ្ឌកំបូល រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    ព្រឹកថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ អមដំណើរដោយឯកឧត្តម ម៉ាន់ ឈឿន លេខាធិការ និងលោកជំទាវ មុំ សណ្តាប់ សមាជិកា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខណ្ឌកំបូល និងមន្រ្តីពាក់ព័ន្ធ ស្ថិតនៅសាលាខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីស្តាប់របាយការណ៍រួមក្នុងមូលដ្ឋាន។ បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍រួចមក ឯកឧត្តមប្រធាន បានសម្តែងការកោតសរសើរ និងលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន៖ ១-ដែលបានខិតខំបំពេញការងារតាមតួនាទីភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់លើការងារសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ ២-អ្នកមូលដ្ឋាន ជាអ្នកដែលចុះជាប់ជាមួយប្រជាពលរដ្ឋដោយផ្ទាល់ ស្តាប់ប្រជាពលរដ្ឋដោយយកចិត្តទុកដាក់ ខិតខំដោះស្រាយរាល់បញ្ហាប្រឈម ដែលជាសំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៣-បន្តធ្វើសកម្មភាពរួមគ្នាដើម្បីជោគជ័យ យើងរួមគ្នា យើងប្រាកដជាឈ្នះគ្រប់សមរភូមិដើម្បីឧត្តមប្រយោជន៍ជាតិរបស់យើង ។ បន្តអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យទៅទទួលការចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញតាមការអំពាវនាវរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ ក្នុងឱកាសនោះក៏បានឧបត្ថម្ភនូវថវិកាមួយចំនួនផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុកត្បូងឃ្មុំ និងក្រុងសួង ខេត្តត្បួងឃ្មុំ
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុកស្អាង និងស្រុកកោះធំ ខេត្តកណ្តាល
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុកត្រាំកក់ ខេត្តតាកែវ
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹលនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែសីហា និងទិសដៅការងារខែកញ្ញា ឆ្នាំ២០២៤
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី២ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តមណ្ឌលគិរី ដើម្បីសិក្សាឈ្វេងយល់វិស័យជាសមត្ថកិច្ចរបស់ខ្លួន